នគរបាលប្រចាំការផ្សារធំថ្មីឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ក្រោយធ្វើសកម្មលួចកាបូបលុយ

ចែករំលែក៖

ភ្នំពេញ ៖ ចោរស្រីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលប្រចាំការនៅក្នុងផ្សារធំថ្មីធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីចោរស្រីរូបនេះ បានធ្វើសកម្មភាពលូកយកកាបូបលុយពីនារីរងគ្រោះម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

...

ករណីឃាត់ខ្លួនចោរស្រីវ័យក្មេងខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារធំថ្មី តូបលេខB067 ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ លឹម ដានី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥០២អឺ ផ្លូវលេខ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុក កា ភេទស្រី  អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនចោរស្រីវ័យក្មេងរូបនេះ គឺស្រី្តរងគ្រោះកំពុងតែឈរទិញថង់ ស្រាប់តែភ្លាមនោះជនសង្ស័យបានដើរមកក្បែររួចធ្វើសកម្មភាពលូកយកកូនកាបូបរបស់ស្រ្តីរងគ្រោះ ដោយមិនបានរ៉ូតកាបូបស្ពាយចំហៀង បានសម្រេចហើយប្រុងរត់គេចខ្លួនតែត្រូវជនរងគ្រោះដឹងខ្លួនក៏ស្រែកឆោឡោ បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលដែលប្រចាំការក្នងផ្សារធំថ្មីជួយអន្តរគមន៍ចាប់ក្របួចជាប់តែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកបានវត្ថុជាក់ស្តែងមានកាបូបពណ៌ខៀវ ក្នុងនោះមានលុយ៣០០ដុល្លារ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណំុរឿងញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

2

1

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print