ចាប់រំលោភក្មេងស្រីអនីតិជនបានសម្រេច៣ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវបានយុវជនអាយុ១៩ឆ្នាំម្នាក់ចាប់រំលោភបានសម្រេចរហូត៣ដង និងគំរាមមិនឲ្យប្រាប់នរណា តែបែរជាបែករឿងដល់ម្តាយរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច។

...

ករណីចាប់រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខA18 ផ្លូវលំ ភូមិត្រពាំអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ឈ្មោះ សែម ប៊ុនធឿន  ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ ម ស ម អាយុទើប៩ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅផ្ទះជាប់របងគ្នាជាមួយជនសង្ស័យ ។

តាមសម្ដីក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានមកផ្ទះជនសង្ស័យរៀនដូចសព្វមួយដងតែថ្ងៃនោះមិត្តភក្តិដ៏ទៃទៀតមិនបានមករៀនជាមួយនោះទេ ទើបជនសង្ស័យដោយឃើញឱកាសល្អបានហៅក្មេងស្រីរងគ្រោះឡើងលើគ្រែពូករួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង។ រហូតដល់ថ្ងៃទី១៩និងថ្ងៃទី២០បានចាប់រំលោភបានសម្រេច៣ដងទៀត(ដោយមួយថ្ងៃរំលោភបានសម្រេច១ដង) ហើយជនសង្ស័យបាននិយាយ គំរាមមិនឲ្យនិយាយប្រាប់ម្ដាយនិងបងប្អូន បើមិនដូច្នេះរូបគេនឹងវាយឲ្យបែកមាត់មិនខាន ដោយមានការគំរាមបែបនេះធ្វើឲ្យក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយនិងបងប្អូនឲ្យដឹងឡើយ ។

លុះមកដល់ថ្ងៃទី២៤ខែកក្កដា ក្មេងស្រីរងគ្រោះមានការឈឺចាប់ត្រង់ប្រដាប់ភេទធ្វើឲ្យម្ដាយយាយ និងមីងមានការសង្ស័យបានហៅក្មេងស្រីរងគ្រោះមកសួរនាំទើបនាងព្រមប្រាប់ម្ដាយ ប្រាប់យាយ និងមីងថារូបនាងត្រូវបានជនសង្ស័យឈ្មោះ សែម ប៊ុនធឿន បានចាប់រំលោភនាងបានសម្រចច៣ដងរយៈពេល៣ថ្ងៃជាប់ៗគ្នា ហើយបានគំរាមវាយបែកមាត់នាងទើបមិនហ៊ាននិយាយប្រាប់ម្ដាយ។

តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានរំលោភទៅលើក្មេងស្រី ម.ស.ម ពិតប្រាកដមែន ពេលដែលក្មេងស្រីរងគ្រោះបានមករៀននៅផ្ទះរបស់គេ រហូតបែកធ្លាយដឹងរឿងដល់ម្ដាយទើបត្រូវម្ដាយក្មេងស្រីចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ រំលោភទៅលើក្មេងស្រីជាអនីតិជនត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តទៅតាមនីតិវិធី ៕

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print