លោកបណ្ឌិត ថោង ខុន ចូលរួមនិងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ចូលរួមនិងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។

...

សន្និបាតនេះដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សាកលវិទ្យាល័យ សាលា បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯជន យុវជន អង្គការក្រៅរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ៦០០នាក់។

អង្គសន្និបាតបានបង្ហាញអំពីលទ្ធផលការងារកន្លងមករបស់ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ សំដៅឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងប្រទេស និងអាចបម្លាស់ទីការងារក្នុងតំបន់ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)៕

1

2

3

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print