សេដ្ឋី​វៀតណាមចាប់​យក​វិស័យអចលនទ្រព្យខណៈដែល​សេដ្ឋីបរទេស​ចាកចេញពី​វិស័យ​នេះ​

ចែករំលែក៖

កិច្ចព្រមព្រៀង Many M&A នៅក្នុងវិស័យអចលនទ្រព្យត្រូវបានបញ្ចប់នាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះបានបង្ហាញថា មនុស្សម្នាបានភ្ញាក់ផ្អើលនឹងលទ្ធផលរបស់ពួកគេ ដោយសារតែអ្នកទិញភាគច្រើនគឺមិនមែនជាសេដ្ឋីបរទេសទេ ប៉ុន្តែគឺជាសេដ្ឋីវៀតណាមទៅវិញ។

...

កិច្ចព្រមព្រៀង ដែលជាគម្រោងរបស់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ BRG ត្រូវបានបញ្ចប់ដោយផ្លូវការ។ ដោយយោងទៅតាមក្រុមហ៊ុនផ្តល់សេវាកម្ម CBRE នៅវៀតណាមបានឱ្យដឹងថា តម្លៃនៃកិច្ចព្រមព្រៀងនេះមានប្រហែលជា ៣១,៥លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងរបស់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យនេះមានភាពល្បីល្បាញនៅក្នុងប្រទេសវៀតណាម ដោយសារតែវាមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាច្រើនស្តីពីការទិញគម្រោងពីអ្នកវិនិយោគបរទេស។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុនផ្តល់សេវាកម្មនេះបានទិញ គម្រោង Hilton Hanoi Opera ពីម្ចាស់ជនជាតិអូស្ត្រាលី និងអាល្លឺម៉ង់។

កាលពីឆ្នាំ២០១៥ ក្រុមហ៊ុននេះបានចូលរួមចំណែកដាក់ហ៊ុនជាមួយនឹងសណ្ឋាគារ Thang Loi Hotel ផងដែរ។ ឥឡូវនេះ ក្រុមហ៊ុនក៏មានភាគហ៊ុនជាច្រើននៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ដូចជា Pan Horizon Hotel និង Inter Continental Hanoi Westlake ផងដែរ។

ក្រុមហ៊ុន BRG ក៏ជាម្ចាស់កន្លែងលេងកូនហ្គោលជាច្រើននៅក្នុងប្រទេសវៀតណាមផងដែរ ពោលគឺរមណីដ្ឋានលេងកូនហ្គោល BRG King រមណីដ្ឋាន BRG Legend Hill និងរមណីដ្ឋាន BRG Ruby Tree ដែលត្រូវបានទិញពីអ្នកវិនិយោគបរទេសផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់វៀតណាម Vingroup  បានបញ្ចប់កិច្ចព្រមព្រៀងទិញគម្រោងតាមផ្លូវ Pham Hung Road ពីក្រុមហ៊ុន Vinaland ដែលជាក្រុមហ៊ុនបរទេស។

ដោយសារតែមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់នោះ ក្រុមហ៊ុន Vingroup បានទទួលជោគជ័យនៅក្នុងកិច្ចព្រមព្រៀង M&A កាលពីលើកមុន។ ក្រុមហ៊ុនទទួលបានគម្រោងពីក្រុមហ៊ុនបរទេស Hong Ngan ជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានដើមទុនប្រមាណជា  ៧,៩ពាន់ពាន់លានដុង។

សាជីវកម្មសាងសង់ Thanh Hoa បានល្បីល្បាញ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងធំៗជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។

សាជីវកម្មនេះក៏បានចំណាយ ១០០ពាន់លានដុងដើម្បីទិញសណ្ឋាគារផ្កាយ ៤ ដែលមាន ២៥០បន្ទប់ លើផ្លូវ Cat Linh ក្នុងទីក្រុងហាណូយផងដែរ។

ក្រុមហ៊ុនវៀតណាមផ្សេងទៀត FLC Group បានទិញសណ្ឋាគារ Alaska Garden City នៅក្នុងទីក្រុង Hanoi ហើយកំពុងតែត្រៀមអនុវត្តគម្រោងក្រោមឈ្មោះថ្មី គឺ FLC Garden City។ ក្រុមហ៊ុននេះក៏ជាអ្នកវិនិយោគទៅលើគម្រោងតាមផ្លូវ No 36 តាមផ្លូវ Pham Hung Road ផងដែរ។

លោក Marc Townsend  ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន CBRE បានមានប្រសាសន៍ថា ឥឡូវនេះគឺជាពេលវេលាដែលក្រុមហ៊ុនវិនិយោគបរទេសនៅក្នុងប្រទេសវៀតណាមត្រូវកែសម្រួលរចនាសម្ព័ន្ធ របស់ពួកគេឡើងវិញហើយ ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងប្រទេសនេះ៕

Vietnamese

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print