ល្បីថានៅក្នុងផ្សារស្ទឹងមានជ័យមានជួលតូបឲ្យកត់កន្ទុយលេខ​ និងរំលោភចំណីផ្លូវផ្ញើម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ចរាចរណ៍នៅផ្លូវ២១៧(ព្រះមុន្នីរ៉េត) ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យនៅតែជាកង្វល់របស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់បញ្ហាកក់ស្ទះចរាចរណ៍ឥតឈប់ឈរមិនថា នៅពេលព្រឹកឬនៅពេលល្ងាចនោះទេ។ បញ្ហានេះត្រង់ថាចុះហេតុអី្វបាននគរបាលផ្សារយក ចំណីផ្លូវ២១៧ខាងមុខផ្សារដាក់ផ្ញើកង់ម៉ូតូលយចេញមកផ្លូវបណ្តាលឲ្យកកស្ទះ។

...

ដោយឡែកនៅក្នុងផ្សារស្ទឹងមានជ័យក៏ត្រូវបានគេររាយការណ៍ថា ល្បែងស៊ីសងគ្រប់ប្រភេទក៏បានកើតមានពេញបន្ទុកផងដែរ ជាពិសេសគណៈកម្មការផ្សារជាអ្នកជួលតូប ឲ្យគេកត់កន្ទុយលេខវៀតណាម ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ។

ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារបានទូរស័ព្ទមកថា តូបនោះពុំមានលេខសម្គាល់ទេ ហើយម្ចាស់តូបនេះវាហាក់បីដូចជាម៉ៅផ្តាច់មុខតែម្តងពុំអាចមានតូបដ៏ទៃកត់បានឡើយ ព្រោះគេត្រូវរ៉ូវគ្នាជាមួយគណៈកម្មការផ្សារ និងសមត្ថកិច្ចនគរបាលប៉ុសិ៍្តអស់ហើយ។

ពាក់ព័ន្ធករណីខាងលើនេះ នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យលោក ម៉ៅ សាវឿន បានប្រាប់ឲ្យដឹងថា លោកពុំបានដឹងទេពីបញ្ហានេះក៏ប៉ុន្តែកន្លងទៅលោកធ្លាប់បាន លើកឡើងក្នុងពេលប្រជុំម្តងៗផងដែរ ជាមួយគណៈកម្មការផ្សារ ហើយរឿងនេះលោកពុំអាចលូកដៃបានទេព្រោះថាក្នុងផ្សារមានគណៈកម្មការផ្សារជាអ្នកទទួលខុសត្រូវ។ លោកថា អាចសួរទៅកូនចៅលោកដែលយាមនៅផ្សារនោះ។

មន្ត្រីនគរបាលយាមនៅផ្សារស្ទឹងមានជ័យក៏បានប្រាប់តាមទូរស័ព្ទកាលពីម្សិលមិញថា លោកអត់បានដឹងទេ។ តែគ្រាន់ដឹងថាមានគេកត់ឆ្នោតខ្មែរមែន តែចំពោះការលួចកត់ ឆ្នោតវៀតណាមខុសច្បាប់នោះលោកអត់បានដឹងទេ។ លោកថា លោកនឹងសួរប្រធានផ្សារមើលសិន ហើយលោកនឹងតាមដាន៕

IMG_2773

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print