អ្នកបើករថយន្តតាក់ស៊ីChoice ម្នាក់នាំស្ត្រីជាភ្ញៀវរបស់ខ្លួនឡើងឋានសួគ៌នៅផ្ទះសំណាក់គ្រួសារខ្ញុំ ត្រូវប្រពន្ធតាមទាន់ជាន់កែង

ចែករំលែក៖

ភ្នំពេញ៖ ប្ដីកំហូចជាអ្នកបើករថយន្តតាក់ស៊ី Choice ម្នាក់បានយកស្ត្រីជាភ្ញៀវជិះតាក់ស៊ីតរបស់ខ្លួនទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់គ្រួសារខ្ញុំ តែត្រូវប្រពន្ធដេញទាន់ជាន់កែង។

...

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង៩ និង១០នាទី ស្ថិតតាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពឲ្យដឹងថា បុរសដែលនាំស្រីក្មេងមកក្រេបទឹកឃ្មុំខាងលើមានឈ្មោះ វ៉ាយ ដាឡែន អាយុ ៣៩ឆ្នាំ មុខរបរអ្នកបើកតាក់ស៊ី ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ចំណែកឯប្រពន្ធមានឈ្មោះ ចិន ចន្តា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពបន្តថា នៅមុនពេលកើតហេតុបុរសខាងលើបាននាំស្ត្រីជាភ្ញៀវ Taxi Choice ដែលបានស្គាល់ គ្នាអស់រយៈពេល៧ឆ្នាំមកហើយទៅឡើងឋានសួគ៌ជាមួយគ្នាស្ទើររាល់យប់។

តាមសម្តីរបស់ភរិយាបានប្រាប់ថា កាលពី២ឆ្នាំមុន ក៏ធ្លាប់តាមទាន់ជាន់កែងដែរ តែនឹកស្មានថាកែខ្លួនទៅហើយ។ ដោយមានការសង្ស័យប្រពន្ធបានតាមដានជាក់ស្តែងនៅវេលាកើតហេតុខាងលើក៏បានឃើញលោកប្តីកំហូចកំពុងតែនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយគ្នាមែន។

IMG-20160725-WA0173

IMG-20160725-WA0176

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print