ភ្នំពេញ÷នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤លោក ប្រាក់ សុខុន ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ និងជាអនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ទាំង៥របស់គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ នៅតាមទីស្នាក់គណបក្សសង្កាត់ នីមួយៗ។សមាសភាពចូលរួម រួមមាន សមាជិក សមាជិការក្រុម ប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ក្រុមការ ងារគណបក្សខណ្ឌ ក្រុមការងារចុះមូលដ្ឋានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបុគ្គលិកបម្រើ ការងារនៅស្នាក់ការគណបក្សសង្កាត់ សរុបចំនួន ៨០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណបក្សសង្កាត់នីមួយៗស្តីពីសភាពការណ៍ទូទៅរបស់មូលដ្ឋានទាក់ទង នឹងជីវភាពរស់នៅរបស់ប្រជាជន ការងារបក្ស ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិ ទាំងឯកសារ មធ្យោបាយ ធនធាន សតិអារម្មណ៍ និងការថែទាំសុខសុវត្ថិភាព សុខ ភាព របស់អង្គបោះឆ្នោត រួចមក លោក ប្រាក់ សុខុន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
– លោកប្រធានក្រុមការងារបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះបងប្អូនក្រុមប្រឹក្សាសង្កាត់ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ការបោះឆ្នោត ពិសេសការបោះព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ។
– លោកប្រធានក្រុមការងារសូមសម្តែងនូវការកោត សរសើរ និងសូមវាយតម្លៃខ្កស់ចំពោះសមិទ្ធិផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានដោយផ្ទាល់។
– លោកប្រធានក្រុមការងារបានសម្តែងនូវមោទនៈភាព និងក្តីសង្ឃឹមចំពោះ ការប្តេជ្ញាចិត្តរបស់បងប្អូន ដែលបង្ហាញពីការរួម ស្ម័គ្រស្មោះដោយឥតរេរាក្នុងការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ។
– លោកប្រធានក្រុមការងារក៏សូមផ្តាំផ្ញើឲ្យគណបក្សខណ្ឌ ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានគ្រប់សភាពការណ៍ ជាពិសេសចាប់ពីពេលនេះរហូតដល់ការរាប់សន្លឹកឆ្នោតរួចរាល់ ជៀសវាងមាន ហេតុការណ៍ណាមួយកើតឡើង និងសូមឲ្យបងប្អូនថែរក្សាសុខសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងទាំងអស់គ្នា។
ជាទីបញ្ចប់លោកសូមជូនពរដល់អង្គពិធីទទួលបាននូវសុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលរដ្ឋ និងបក្សប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ប្រជាជន៕