អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ស៊ីម៉ង់ត៍ចំនួន ១០តោន ជូនដល់សាលានាយទាហានសកម្ម ត្មាតពង!

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកស៊ីម៉ង់ត៍ចំនួន ១០តោន ប្រគល់ជូនដល់ សាលានាយទាហានសកម្ម ត្មាតពង ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រើប្រាស់ជាក់ស្ដែងក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានប្រគល់នូវប័ណ្ណថ្លែងអំណរគុណ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print