តុលាការ ICC ចេញដីកាចាប់ខ្លួន លោកពូទីន ពេលនេះពិភពលោកចាំមើល ថាតើ ICC ចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូដែរឬទេ?

ចែករំលែក៖

កន្លងមកក្រោមគំនាបរបស់អាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោកពូទីន។ នៅពេលនេះ ពិភពលោកទន្ទឹងរង់ចាំថាតើ តុលាការនឹងបន្តចេញដីកាចាប់ខ្លួនសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិកដែរឬទេ ខណៈដែលអាមេរិកប្រឆាំងនឹងដីកានោះ។

ភាពទន្ទឹងរង់ចាំនេះ គឺដើម្បីចង់ដឹងថា តើយុត្តិធម៌មួយដែលគេរំពឹងទៅលើតុលាការ ICC នឹងអាចកើតមានបានដែរទេ? តើបានដោយរបៀបណានិងមិនបានដោយរបៀបណា?
ក្តីខឹងសម្បាយ៉ាងខ្លាំងក្លាចំពោះរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Karim Khan ដែលស្នើរកដីកាចាប់ខ្លួនមេដឹកនាំអុីស្រាអែល លោក Benjamin Netanyahu និងមេដឹកនាំហាម៉ាស់ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងជម្លោះតំបន់ហ្គាហ្សា បានបន្តលងអារម្មណ៍ មេដឹកនាំអុីស្រាអែល។ នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានឆ្លើយតបដោយកំហឹងចំពោះព័ត៌មានដែលនិយាយថា គាត់អាចប្រឈមមុខនឹងដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចនឹងអ្វីដែលគេបានចោទដាក់ទៅលើមេដឹកនាំក្រុមហាម៉ាស់។
លោក Benjamin Netanyahu បាននិយាយថា វាជាភាពប្រមាថសីលធម៌ដ៏ធំមួយនៃប្រវត្តិសាស្ត្ររបស់អុីស្រាអែល។ លោកបានថ្លែងថា អុីស្រាអែល «កំពុងធ្វើសង្រ្គាមរកយុត្តិធម៌ប្រឆាំងនឹងក្រុមហាម៉ាស់ដែលជាអង្គការភេរវករប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តអំពើទន្ទ្រាន វាយប្រហារមកលើពលរដ្ឋ
ជ្វីហ្វចាប់តាំងពីមានព្រឹត្តិការណ៍Holocaust » ដែលជាព្រឹត្តិការណ៍នៃអំពើប្រល័យពូជសាសន៍ដាក់លើជនជាតិជ្វីហ្វនៅអឺរ៉ុបក្នុងសង្គ្រាមលោកលើកទី២នោះមក។
ហេតុអ្វីបានជាអ្នកធ្វើសង្គ្រាមប្រឆាំងនឹងការសម្លាប់រង្គាលដាក់មកលើពលរដ្ឋអុីស្រាអែលនៃជ្វីហ្វសាសនា បែរជាត្រូវរងការចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើកាប់សម្លាប់រង្គាលនោះទៅវិញ?
លោក Netanyahu នៅក្នុងសម្តីនិយាយវាយប្រហារដាក់លើរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចាត់ទុកលោក Karim Khan គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរើសអើងប្រឆាំងពលរដ្ឋជ្វីហ្វក្នុងសម័យទំនើបនេះ។
លោក Netanyahu បានថ្លែងថា «តាមរយៈការសម្រេចចិត្តដែលសែនក្តៅក្រហាយនេះ លោក Karim Khan បានយកតំណែងរបស់ខ្លួនដាក់ក្នុងចំណោមអ្នកប្រឆាំងពូជសាសន៍ជ្វីហ្វក្នុងសម័យទំនើបនេះ»។ លោក Netanyahu បន្តថា «លោក Karim Khan ពេលនេះគាត់ឈរ នៅជាមួយអតីតក្រុមចៅក្រមអាល្លឺម៉ង់ទុរយសដែលអនុវត្តច្បាប់បដិសេធពលរដ្ឋជ្វីហ្វនូវសិទ្ធិជាមូលដ្ឋានធំបំផុតរបស់ពួកគេ និងអាចជំរុញឱ្យពួកណាស៊ីប្រព្រឹត្តបទឧក្រិដ្ឋដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ»។
នាយករដ្ឋមន្ត្រីអុីស្រាអែលបាននិយាយបញ្ជាក់បន្តថា លោក Karim Khan គឺដូចជាចៅក្រមនានានៃ អតីតក្រុម Nazi អាល្លឺម៉ង់ដែលបដិសេធសិទ្ធិជាមូលដ្ឋានរបស់ជនជាតិជ្វីហ្វ និងអ្នកជំរុញបង្កើតព្រឹត្តិការណ៍ Holocaust។
លោកណេតាន់យ៉ាហ៊ូបានចោទលោករដ្ឋអាជ្ញាICC កំពុងតែ «ចាក់សាំងយ៉ាងខ្លាំងទៅលើភ្លើងប្រឆាំងនឹងកំហឹងសាសនាជ្វីហ្វ ដែលនឹងធ្វើឱ្យមានកំហឹងរាលដាលពាសពេញពិភពលោក»។
ប្រតិកម្មទៅនឹងសំណើចេញដីកាចាប់ខ្លួននេះដែរ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Yoav Gallant កាលពីថ្ងៃអង្គារបានចាត់ទុកសំណើរកការចេញដីកាចាប់ខ្លួនរូបលោក និងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថាជាការប៉ុនប៉ង «គួរឱ្យអាម៉ាស់» ក្នុងការជ្រៀតជ្រែកចូលក្នុងសង្រ្គាម។
លោក Yoav Gallant បានសរសេរនៅលើបណ្តាញសង្គមថា «ការប៉ុនប៉ងរបស់រដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោកKarim Khan ដែលដើរខុសនឹងការណ៍ពិត នឹងមិនអាចទទួលបានជោគជ័យ…» និងលោកថាសម្តីរបស់រដ្ឋអាជ្ញាដែលប្រៀបធៀបដូចគ្នារវាងក្រុមហាម៉ាស់នឹងអុីស្រាអែល គឺជាអំពើថោកទាបនិងគួរឱ្យស្អប់ខ្ពើម។
ការអនុវត្តច្បាប់ជាអន្តរជាតិដើម្បីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ ធ្វើសង្គ្រាមដែលបង្កឱ្យមានមនុស្សស្លាប់ទាំងសងខាងនេះបានធ្វើឱ្យប្រទេសដែលមានទំនោរនយោបាយជាពិសេសសហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងខ្លាំងក្លាទៅវិញ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលតែងការពារប្រទេសអុីស្រាអែលជាប់ជាប្រចាំ ទាំងការការពារនយោបាយការទូត និងការផ្តល់អាវុធ សម្លាប់មនុស្សផងដែរ។ កាលពីចុងខែមេសាឆ្នាំ២០២៤, សហរដ្ឋអាមេរិកទើបបានអនុម័តកញ្ចប់ជំនួយយោធា២៦ពាន់លានដុល្លារដល់អុីស្រាអែល ដើម្បីធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស់។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានថ្លែងកាលពីថ្ងៃទី២០ឧសភាការពារអុីស្រាអែល ដោយមិនឱ្យមានការប្រៀបធៀបរវាងទង្វើរបស់អុីស្រាអែលនឹងក្រុមហាម៉ាស់ និងលោកចូ បៃដិនបានថ្លែងថា អ្វីដែលអុីស្រាអែលបានធ្វើ គឺដើម្បីតែការពារប្រជាជនស៊ីវិលរបស់ខ្លួន និងលោកថា អ្វីដែលអុីស្រាអែលបានធ្វើកន្លងមកនេះ មិនមែនជាអំពើសម្លាប់ប្រល័យពូជសាសន៍ឡើយ។ នេះជាប្រសាសន៍របស់លោកចូ បៃដិនដែលបង្ហាញការការពារដល់អុីស្រាអែល៕ ដោយធីរីណា

...

រូប​ថត​: Shutterstock

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print