ប្រទេសឥណ្ឌា៖ ជំងឺរាករូសបានផ្ទុះឡើង ធ្វើឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស 11 នាក់បានស្លាប់ដោយសារជំងឺរាករូសនៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។ ជនរងគ្រោះត្រូវបានគេស្គាល់ថាជាកម្មករចម្ការតែនៅក្នុងស្រុក Tinsukia ប្រហែល 512 គីឡូម៉ែត្រភាគឦសាននៃរដ្ឋ Dispur រដ្ឋធានី Assam ។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ NDTV សហការីរបស់កម្មករខាងលើបាននិយាយថា ពួកគាត់បានស្លាប់ដោយសារស្ថានភាពគ្មានអនាម័យនិងខ្វះទឹកផឹក។
រដ្ឋមន្ត្រីកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ប្រទេសឥណ្ឌា លោក Sarbananda Sonowal បានសម្តែងការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺនេះ ហើយបានដឹកនាំរដ្ឋាភិបាលក្នុងតំបន់នៃរដ្ឋ Assam ឱ្យវាយតម្លៃស្ថានភាព។ លោក Sonowal ក៏បានស្នើដល់មន្ត្រីជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ។
ទន្ទឹមនឹងនោះ របាយការណ៍បាននិយាយថា មនុស្សមួយចំនួនទៀតដែលមានជំងឺនេះ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ គេសង្ស័យថា ទឹកឬអាហារដែលមានមេរោគអាចបង្កឱ្យមានការផ្ទុះឡើងនៃជំងឺអាសន្នរោគ៕ ដោយធីរីណា

...

រូប​ថត​: baotintuc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print