ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៣ខែឧសភា បានធ្វើការចុះល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ពីបទ រក្សាទុកនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្ដោយផ្លូវលេខ៣២៤zក្រុម១៣ភូមិ៧សង្កាត់ផ្ស៉ាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ
-ឈ្មោះ លី ចន័្ទនី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )។
*វត្ថុតាងចាប់យក
ក្រាមសថ្លា ០១ កញ្ចប់ធំល្មម បំពង់កែវកែឆ្នៃចំនួន៧ដើម ថង់សំរាប់ច្រកមួយចំនួន ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 7plusពណ៏ផ្កាឈូក ម៉ូតូ០១គ្រឿងម៉ាក nex ពណ៌សរលាយលឿង ពាក់ស្លាកលេខភ្នំពេញ 1 Lp9154 លេខតួនិងលេខម៉ាសុីន
CE 44F-360367។
*បច្ចុប្បន្ន : ជនសង្ស័យចំនួន០១នាក់ខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។។៕អរុណរះ