បង្ក្រាបក្មេងទំនើងចំនួន ៣នាក់ ដែលបង្កអុកឡុកនៅមុនក្រុងសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្មេងទំនើងចំនួនបីនាក់ដែលតែងអុកឡុកបង្កអសន្តិសុខនៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបបង្ក្រាបឃាត់ខ្លួន។

សូមបញ្ជាក់ថា ៖ ការបង្ក្រាបធ្វើឡើងបន្ទាប់ពីមានករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស(កាប់ម៉ូតូ) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៤និង២០នាទី នៅចំណុចខាងជើងក្លឹបធីមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ម៉ូតូដែលរងការកាប់ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១AF-៨២៣៦ របស់ជនរងគ្រោះ ឈ្មោះ វណ្ណ សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប។

ដោយឡែកជនសង្ស័យរួមមាន ៖
១-ឈ្មោះ ភន់ ចិត្រា ហៅចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២-ឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប។
៣-ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន) ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានសារភាពថា ពួកខ្លួន និងបក្ខពួក ពិតជាបានកាប់ម៉ូតូពិតប្រាកដមែន កន្លងមកពួកខ្លួនក៏បានធ្វើសកម្មភាព ចំនួន០២ លើកទៀត ៖
ដោយរៀបរាប់ថា ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី មុខពេទ្យនាគទេព ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានធ្វើសកម្មភាពកាប់មនុស្សប្រុសម្នាក់។ ក្រោយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០០:០០នាទី ចំណុចមុខស្ថានីយ៍សាំង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប បានធ្វើសកម្មភាពកាប់ទៅលើមនុស្សប្រុសម្នាក់ ត្រូវត្រង់ខ្នង និងមួកការពារ រួចជិះគេចខ្លួន។

ករណីនេះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
-ដាវកែច្នៃចំនួន០១ដើម
-កាំបិតផ្លែរណាចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបតាមនីតិវិធី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print