លោក ឃឹម ហ្វីណង់ ៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំមានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះ

ចែករំលែក៖

ភ្នំពេញ ៖ វិលមកដល់សហគមន៍ស្រូវនាងអំ ដឹកនាំក្រុមការងារជំនាញជួយបងប្អូនសហគមន៍រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់សហគមន៍នៅទីនេះ។ ជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំមានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍ដែលមានទាំងនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងអាចជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍នៅក្នុងតំបន់នេះប្រកបដោយសមធម៌ផងដែរ។

លោកថា ៖ «ការអភិវឌ្ឍប្រកបដោយចីរភាព» គឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កអោយមានវិនាសកម្មដល់ថ្ងៃអនាគត។
#សហគមន៍កសិកម្មទំនើប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print