អ្នកជំនាញអចលទ្រព្យ មើលឃើញពីកំណើនតម្រូវការ ប្រើប្រាស់ ដីធ្លី តាមបណ្ដោយផ្លូវ ក្រវាត់ក្រុងទី ៣

ចែករំលែក៖

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យ បាន មើលឃើញថា ដីធ្លីតាមបណ្ដោយផ្លូវ ក្រវាត់ក្រុងទី៣ ដែលរាប់ចាប់ពីផ្លូវ ឈ្នះ ឈ្នះ ឬពលរដ្ឋនិយម ហៅថា ផ្លូវកប់ ស្រូវ( រាជធានីភ្នំពេញ)ទៅភ្ជាប់ជាមួយ ផ្លូវជាតិលេខ ៣ នឹងមានសក្ដានុពលខ្ពស់ ហើយ ជាតំបន់ដែលមានការអារម្មណ៍ ខ្លាំង ពីសំណាក់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីផេកផ្លូវការ ក្រសួងព័ត៌មាន ។

លោកប៉ូ អ៊ាវគង់ អគ្គ នាយក ក្រុមហ៊ុន អចលនទ្រព្យ Advance បានប្រាប់បណ្ដាញសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះថា «តំបន់ តាមបណ្ដោយផ្លូវក្រវាត់ក្រុង យើងឃើញថា តំបន់ប៉ែកខាងលិច ឈៀងខាងត្បូង គឺជាតំបន់ដែលមានសក្ដានុពល សម្រាប់អភិវឌ្ឍន៍ ដូចជាសាងសង់ឃ្លាំងសម្រាប់ជួល ព្រោះទីតាំងនោះសំបូរទៅដោយរោងចក្រ សហគ្រាស ដែលមានតម្រូវការ ឃ្លាំងសម្រាប់ស្តុកទំនិញនានា មុន និងក្រោយផលិត»។
លោកបន្តថា ដីធ្លីនៅតំបន់នេះនឹង មានតម្រូវការខ្ពស់សម្រាប់ អភិវឌ្ឍន៍ ហើយសម្រាប់តំបន់ប៉ែកខាងត្បូង និងខាងកើត វិញ វាជាតំបន់ដែលនឹងមានតម្រូវការលើដីលំនៅឋាន ។ ជាក់ស្ដែងដូចបានឃើញស្រាប់នៅប៉ែកខាងត្បូង និងខាងកើត កំពុង មានការអភិវឌ្ឍ ជាបន្តបន្ទាប់លើលំនៅឋាន ដោយមានទាំង លំនៅឋានផ្ដោតលើ អ្នក មានចំណូលមធ្យម និងអ្នកមធ្យមឡើង ។
សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣ បានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការក្រោម អធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ វិថីដ៏ធំទូលាយមួយនេះមមាញឹកដោយការដឹកជញ្ជូនសព្វសារពើនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ សកម្មភាពអភិវឌ្ឍនៅសំណង់តូចធំនិងការធ្វើអាជីវកម្មនានាក៏កំពុងរីកដុះដាលយ៉ាងលឿនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print