រថយន្ត សេលីកា (celika ) បើកបរក្នុងល្បឿនលឿន បែកកង់ ក្រឡាប់ផ្ងារជើង តែសំណាងល្អអ្នកបើកបរមិនរងរបួស និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ រថយន្ត មួយគ្រឿង ម៉ាក celika បើកបរក្នុងល្បឿនយ៉ាងលឿន បានផ្ទុះ បែកកង់ មុខនិងកង់ក្រោយ ផ្នែកខាងឆ្វេង នៃរថយន្ត ហើយបានរ៉េចង្កូត ក្រឡាប់ ផ្ងារជើង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដទៃ។

...

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២និង២៤ នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ចូលទៅ រមណីដ្ឋាន ស្តេចកន ក្នុងភូមិ កូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាន នៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកបរ ឈ្មោះ សិលា ភេទប្រុសអាយុ២៤ ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅមុនពេលកើតហេតុ រថយន្ត ខាងលើ នេះបានបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុច កើតហេតុ រថយន្ត បង្កនោះបានផ្ទុះ បែកកង់ រ៉េចង្កូត ក្រឡាប់ផ្ងារជើង ឡើងលើ តែម្នាក់ឯង ចូលទៅក្នុងមុខផ្ទះរបស់អ្នកភូមិ ហើយសំណាងល្អ រថយន្ត បង្កនោះមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស។

បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបរបានលូន ចេញពីក្នុងរថយន្ត និងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជិតនោះ និងអ្នកកំពុងធ្វើដំណើរ ទៅជួយ សួរនាំ និងជួយលើករថយនបង្កនោះក្រឡាប់កង់ចុះក្រោមវិញ
ហើយអ្នកបើក បរបាន តេ ទូរស័ព្ទហៅ មិត្តភក្ដិនិងសាច់ញាតិ យកកង់រថយន្ត មកប្តូរ ដោយខ្លួនឯងព្រោះ ផ្ទះអ្នកបើកបរជាង ជួសជុលរថយន្ត នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ បន្ទាប់ពីជួសជុលហើយ យុវជន រូបនោះ ដែលជាម្ចាស់រថយន្តបាន បើកយកទៅឱ្យជាងធ្វើដោយខ្លួន ឯងនៅក្រុងសួង ទំនង លាក់មិនឱ្យឪពុក ម្តាយ ដឹងពីហេតុការណ៍នេះផងមើលទៅ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា រថយន្តបង្កខាងលើនេះ បើកបរ ក្នុងល្បឿន លឿនៗ ណាស់ ឆ្លងកាត់ តាមភូមិ ឃុំកើតហេតុនេះ៕

image

image

image

image

ដោយ៖ វណ្ណៈ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print