ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមក្មេងស្ទាវដេញវាយរត់បាតជើងសព្រាតឲ្យគេជួយព្រោះតែរូបគេទៅទិញថ្នាំញៀនយកមកជក់ហើយឲ្យលុយគេមិនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅមុខមន្ទីរពេទ្យព្រះកុសុមះជួយអន្តរាគមន៍។
...
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានដើរចេញមកពីម្តុំភូមិត្រពាំងឈូកជាកន្លែងដែលរូបគេចូលទិញថ្នាំញៀនយកមកជក់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមបានមកដេញវាយជនរងគ្រោះរត់បាតជើងសព្រាតរហូតមកដល់មុខមន្ទីរពេទ្យព្រះកុសមះក៏មានសន្តិសុខដែលយាមនៅកន្លែងនោះជួយអន្តរាគមន៍ទើបក្រុមក្មេងស្ទាវទាំងនោះបានរត់គេចខ្លួនបាត់អស់។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា រូបគេបានដើរចូលទៅក្នុងតំបន់ត្រពាំងឈូកក្នុងបំណងទិញថ្នាំញៀនយកមកជក់តែដោយសារលុយមិនគ្រប់ក៏បានដើរត្រលប់មកវិញ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមបាននាំគ្នាដេញវាយជនរងគ្រោះតែមិនរងរបួសធ្ងន់ធ្ងរទេព្រោះបានសន្តិសុខយាមនៅមុខមន្ទីរពេទ្យជួយអន្តរាគមន៍ទាន់ពេល។
ក្រោយកើតហេតុក៏មានសមត្ថកិច្ចចុះមកដល់ហើយបាននាំជនរងគ្រោះទៅយកម៉ូតូជិះទៅផ្ទះវិញ៕



ដោយ៖ តុង សីហា
...