ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះបានបន្តសវនាការ លើសំណុំរឿងក្តីជួញដូរគ្រឿងញៀនឆ្លងដែនជិត៥៥គីឡូក្រាម ដែលស្មើទឹកប្រាក់ជាង៣ លានដុល្លាររអាមេរិក និងឧបករណ៍កែច្នៃ ផលិតមកបើកសវនាការបន្តទៀត ។
...
គួររំលឹកថា៖ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះ កាលពីព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងក្តីជួញដូរគ្រឿងញៀនឆ្លងដែនជិត៥៥គីឡូក្រាម ដែលស្មើទឹកប្រាក់ជាង៣ លានដុល្លាររអាមេរិកនិងឧបករណ៍កែច្នៃ ផលិតមកបើកសវនាការផ្តន្ទាទោសលើជនជាប់ចោទម្តងរួចមកហើយ ។ ប៉ុន្តែការសារសួរដេញដោលលើជនជាប់ចោទ នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដល់ម៉ោងសំរាកប្រធានក្រុមប្រិក្សារជំនុំជម្រះ បានប្រកាសលើកពេលសវនាការ សំណុំរឿងមួយនេះទៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៦ វេលារសៀលបន្តទៀត៕
ដោយ៖ សហការី
...