លោក Han Zheng ជួបជាមួយ លោក សុខ ចិន្តាសោភា

ចែករំលែក៖

រដ្ឋធានីប៉េកាំង ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក Han Zheng អនុប្រធានាធិបតីចិន បានជួបជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា។

លោក Han Zheng មានប្រសាសន៍ថា ចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ។ លោក Xi Jinping ប្រធានាធិបតីចិនបានចូលគាល់ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានជួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំមុន និងបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ និងចូលរួមជាកម្លាំងដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ រីករាយបន្តពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យសំខាន់ទាំង៦”រវាងចិននិងកម្ពុជា ជំរុញបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ជាមួយនឹង”យុទ្ធសាស្ត្របញ្ចកោណ”របស់កម្ពុជា ជំរុញការកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” រៀបចំសកម្មភាពដែលពាក់ព័ន្ធនឹង”ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា”ក្នុងឆ្នាំនេះឱ្យបានជោគជ័យ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែង។

លោក សុខ ចិន្ដាសោភា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបន្តនូវចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយភាគីចិនលើបណ្ដាវិស័យ និងជំរុញអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print