ពិធីបុណ្យច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំនេះនឹងចាប់ផ្តើមនៅថ្ងៃស្អែក អាជ្ញាធរប្រាប់ឱ្យអ្នកធ្វើដំណើរបញ្ជៀសចរាចរ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ដែលព្រះរាជពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅទីព្រះស្រែ ស្ថិតនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ផងដែរ។

ក្នុងន័យនេះ ដើម្បីឱ្យព្រះរាជពិធីខាងលើនេះប្រព្រឹត្តទៅប្រកបដោយភាពសាកសម និងមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤៖០០នាទីព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយបញ្ចៀសចរាចរណ៍តាមតម្រាយផ្លូវដូចខាងក្រោម៖

១. ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ ដែលមានបំណងចេញដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ឬខេត្តកោះកុង ត្រូវធ្វើដំណើរបត់តាមផ្លូវជាតិលេខ៤១ បត់ចូលតាមផ្លូវ១៣០ ឆ្ពោះទៅចេញនៅផ្លូវបំបែកប្រើសពីរ (កណ្តោលដុំ) ឬបង្វែរទិសធ្វើដំណើរតាមផ្លូវល្បឿនលឿន (កំពង់ស្ពឺកើត)

២. ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ ដែលមានបំណងចេញដំណើរពីខេត្តព្រះសីហនុ ឬ ខេត្តកោះកុង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ សូមធ្វើដំណើរតាមផ្លូវបំបែកប្រើសពីរ (កណ្តោលដុំ) បត់ចូលតាមផ្លូវ១៣០ ឆ្ពោះទៅចេញផ្លូវជាតិលេខ៤១ ឬបង្វែរទិសធ្វើដំណើរតាមផ្លូវល្បឿនលឿន (កំពង់ស្ពឺលិច)

៣. ដោយឡែកចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ សូមផ្អាកការធ្វើចរាចរណ៍ជាបណ្តោះ អាសន្នតាមការកំណត់ខាងលើ។

ពិធីបុណ្យច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំនេះនឹងចាប់ផ្តើមនៅថ្ងៃស្អែក អាជ្ញាធរប្រាប់ឱ្យអ្នកធ្វើដំណើរបញ្ជៀសចរាចរ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print