ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនជនដៃដល់ចំនួន ០៣នាក់ ក្រោយធ្វើសកម្មភាពប្រេីកាំបិត និងដំបងវាយបុរសម្នាក់បណ្ដាលឱ្យរងរបួស គ្រាន់តែជនរងគ្រោះស្តីបន្ទោសរឿងលួចឆក់ត្រី។
ប្រភពដដែលបន្តថា មានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៧ ភូមិស្ទឹងចក ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់គឺ៖
១-ឈ្មោះ វ៉ាន់ វណ្ណា ហៅធឿក ភេទប្រុសអាយុ ៣០ឆ្នាំ(ប្រដាប់ដោយដំបងឫស្សីជាជនដៃដល់)។
២-ឈ្មោះ វ៉ាន់ តុលា ហៅបឺក ភេទប្រុស អាយុ ២៧ឆ្នាំ(ប្រដាប់ដោយកាំ-បិ-តច្នៃជាបក្ខពួក)។
៣-ឈ្មោះ ឡុង ង៉ា ភេទប្រុស អា យុ ២០ឆ្នាំ (ប្រដាប់ដោយកាំ-បិ-តច្នៃ ជាបក្ខពួក) ។
អ្នកទាំងបីនាក់រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី បានទៅធ្វើសកម្មភាពរករឿងជនរងគ្រោះឈ្មោះ ប៊ិន ហុង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅចំណុចកើតហេតុ ដោយខឹងជនរងគ្រោះស្តីឱ្យរឿងពួកគេ(ជនសង្ស័យ)ឆក់ត្រីនៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងពេលនោះក្រុមជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វណ្ណា បានយកដំ-ប-ង-ឫ-ស្សីវា-យទៅលើជនរងគ្រោះ ជា ច្រើនដំ-ប-ង បណ្ដាលឱ្យរងរបួស ក្បាល០១កន្លែង ដេរ០៩ថ្នេរហើមដៃទាំងសងខាង បន្ទាប់មកបក្ខពួកជនសង្ស័យ០២នាក់ទៀតដែលប្រ ដាប់ដោយកាំ-បិ-ត-គ្រប់ដៃ បំរ៉ុងធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះបន្ថែម តែត្រូវបានគ្រួសារជនរងគ្រោះចេញមកស្រែឱ្យគេជួយទើបក្រុមជនសង្ស័យគេខ្លួនអស់តែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤លោកវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រៃតូច នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយដកហូតសម្ភារៈល្មេីសច្បាប់មួយចំនួនទៀតផង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖តារា