រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ។ ក្នុងកិច្ចដំណើរការនៃការរៀបចំ និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ដំណាក់កាលវិញ្ញាសាសរសេរនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។

សូមបញ្ជាក់ជូនថា ការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ នេះ ត្រូវបានដឹកនាំដោយគណៈកម្មការនាយក ដែលមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន និងមានសមាសភាពផ្សេងទៀតពីក្រសួងយុត្តិធម៌, ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង ដើម្បីធានាបាននូវតម្លាភាព រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងលុបបំបាត់អំពើអសកម្មនានា ក្នុងដំណើរការនៃការប្រឡងប្រជែង។ 

ការប្រឡងប្រជែងលើដំណាក់កាលវិញ្ញាសាសរសេរនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានចំនួន ៤ មុខវិជ្ជា គឺ នីតិកាតព្វកិច្ច និងកិច្ចសន្យា, នីតិអចលនទ្រព្យ, នីតិពាណិជ្ជកម្ម និងនីតិក្រុមហ៊ុន, និងនីតិគ្រួសារ។

ក្នុងចំណោមបេក្ខជនទាំងអស់ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ នេះ នឹងមានតែបេក្ខជនដែលប្រឡងដំណាក់កាលវិញ្ញាសាសរសេរទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ៧៥ រូប ប៉ុណ្ណោះ ដែលអាចបន្តទៅដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print