ភ្នំពេញ ៖ ក្រុមការងារ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្កេីតគ្រុប Telegram សម្រាប់សាធារណៈជន
ដើម្បីផ្តល់ភាពងាយស្រួលជូនដល់សាធារណៈជន ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន ងាយស្រួលផ្តល់ព័ត៌មានទាន់ហេតុការណ៍ដែលពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យបន្ទាន់!
ហេីយគ្រុបនេះនិងទទួលព័ត៌មាន ២៤ម៉ោងលេី ២៤ម៉ោង ដែលកេីតឡេីង នឹងត្រូវការការអន្តរាគមន៍បន្ទាន់ពីកម្លាំងសមត្ថកិច្ចរបស់យេីង។
គួរបញ្ជាក់ថា សូមជួយថតរូបភាព, វិដេអូ និងបញ្ជាក់ពីទីតាំងកេីតហេតុឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ទាន់ពេលវេលា។
ជាមួយគ្នានោះ ក្នុងករណីចាំបាច់បំផុត សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋខលមកលេខ 666 (សម្រាប់តែប្រព័ន្ធ 012 តែប៉ុណ្ណោះ)។ រឺក៏ទំនាក់ទំនងលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស លេខ 097 7 3333 55។
ដូច្នេះ សូមសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មាន អាចធ្វើការស្តេននៅឆាណែលតេលេក្រាមផ្លូវការរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ https://t.me/policefirephnompenh ៕ ដោយ ភារ៉ា ដង្កោ