ក្រុមហ៊ុន Panzhihua Urban Construction និងក្រុមហ៊ុន Transportation (Group) Co., Ltd. ចាប់អារម្មណ៍សរសើរពីកាលានុវត្តភាពនៃការវិនិយោគមកកាន់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  រួមជាមួយសហការី បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Yao  Bin អនុលេខាបក្សក្រុមនាវានាំមុខនៃរដ្ឋាភិបាលប្រជាជនក្រុង Panzhihua ខេត្ត Sichuan ប្រទេសចិន និងគណៈប្រតិភូដែលរួមមានមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Panzhihua Urban Construction  និងក្រុមហ៊ុន Transportation (Group) Co., Ltd. មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅចុងខែឧសភានេះ។

   ជាកិច្ចចាប់ផ្តើម លោកទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះអនុលេខាបក្សក្រុង Panzhihua និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា និងបានចាប់អារម្មណ៍សរសើរពីការលានុវត្តភាពនៃការវិនិយោគមកកាន់ប្រទេសកម្ពុជា ក្នុងនោះក៏បានលើកឡើងទាក់ទងជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាដែលផ្ដល់លើសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលនិងការវិនិយោគប្រកបដោយចីរភាពដែលស្ថិតក្នុងប្រទេសកម្ពុជា ព្រមទាំងបានយកចិត្តទុកដាក់ជាពិសេសលើការប្រែប្រួលអាកាសធាតុជាដើម។

   ជាការឆ្លើយតប លោក Yao  Bin អនុលេខាបក្សនៃរដ្ឋាភិបាលក្រុង Panzhihua បានជម្រាបជូនលោកទីប្រឹក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ  គឺដើម្បីស្វែងរកឱកាសអាជីវកម្មដែលមានសក្តានុពល ការបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមកនិងពិភាក្សាអំពីឱកាសក្នុងការសហការនាពេលអនាគត។ លោកក៏បានថ្លែងបន្តទៀតថា លោកមានការចាប់អារម្មណ៍មកកាន់ប្រទសកម្ពុជាលើវិស័យ២ធំៗគឺ៖ ការវិនិយោគក្នុងវិស័យកសិកម្ម និងការវិនិយោគក្នុងវិស័យសំណង់ ជាពិសេសក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសធុរកិច្ចកម្ពុជា ឱកាសវិនិយោគ និងផ្នែកសក្តានុពលណាមួយសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។

   លោកទីប្រឹក្សាបានថ្លែងអំណរគុណដល់លោកអនុលេខាបក្សនៃរដ្ឋាភិបាលក្រុង Panzhihua ចំពោះស្មារតីនៃការផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជូនពរលោក Yao Bin ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះ ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print