អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៤” ដល់មន្រ្តីផ្ដល់សេវាទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៤” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។ នេះបើយោងតាមប្រភព៖ ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅល្ងាចថ្ងៃនេះ ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែល ជាសិក្ខាកាមអញ្ជើញមកពីនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ថ្លែងក្នុងពិធីបើកវគ្គសិក្សា លោក បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ លោក លោកស្រីជាសិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៤នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print