អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

ចែករំលែក៖

ដូណាល់ ត្រាំ មានភាពល្បីល្បាញដោយ សារតែលោកនិយាយស្តីមិនសំចៃមាត់ ហើយមានគោលនយោយបាយចម្លែកៗ ខុសពីបេក្ខភាពប្រធានាធិបតីមុនៗរបស់អាមេរិក។ នៅពេលនេះលោក ត្រាំ បាន បញ្ចេញនយោបាយមួយទៀតបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដោយលោកទាមទារដកអាមេរិកចេញពីអង្គការដ៏សំខាន់មួយនេះ។

...

បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មី ដោយលោកបានគំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ។ លោក ត្រាំ បញ្ជាក់ថា លោកនឹងដំឡើងពន្ធ នាំចូលពី១៥ដល់៣៥ភាគរយសម្រាប់ ផលិតផលដែលផលិតនៅក្នុងប្រទេសមិុចស៊ីកូរបស់បណ្តាក្រុមហ៊ុនអាមេរិក។

កាលពីថ្ងៃទី២៤ ខែកក្កដា បេក្ខភាព ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។

សារព័ត៌មាន Financial Times បាន ផ្សាយថា លោក ត្រាំ បានគំរាមពីការដក ខ្លួនរបស់អាមេរិកចេញពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើពលរដ្ឋអាមេរិកមិនមានការងារធ្វើនោះ។ WHO គឺជាគ្រោះថ្នាក់ ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ជាគ្រោះថ្នាក់ផងដែរ។

លោកត្រាំបញ្ជាក់ថា លោកជាអ្នក នយោបាយដែលបានព្យាករដឹងថា អង់ គ្លេសចាកចេញពីអឺរ៉ុប ហើយលោកមាន អារម្មណ៍ធម្មតា ប្រសិនបើមានប្រទេសផ្សេង ទៀតចាកចេញពីអឺរ៉ុបនោះ។

លោក ត្រាំ បញ្ជាក់ថា «សូមចងចំាថាហេតុអ្វីបានជាគេបង្កើតអឺរ៉ុប? ពួកគេធ្វើយ៉ាងណាដើម្បីប្រជែងជាមួយអាមេរិកនៅក្នុងសកម្មភាពសេដ្ឋកិច្ចលើពិភពលោក។ ខ្ញុំចូលចិត្តអឺរ៉ុប ហើយមានទ្រព្យសម្បត្តិជាច្រើននៅអឺរ៉ុប ប៉ុន្តែអឺរ៉ុបបានរួមគ្នាដើម្បី ប្រជែងជាមួយអាមេរិកលើវិស័យសេដ្ឋកិច្ច។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ ថា ដូណាល់ ត្រាំ បានបង្ហាញពីភាពទន់ ខ្សោយរបស់ខ្លួនស្តីពីគោលនយោបាយសេដ្ឋកិច្ចនិងកិច្ចការបរទេស។

ក្រុមអ្នកឯកទេសរបស់គណបក្សប្រជាធិបតេយ្យអាមេរិកបានលើកឡើងថា លោក ត្រាំ គឺជាបុគ្គលគ្រោះថ្នាក់សម្រាប់អាមេរិកប្រសិនបើលោកជាប់ជាប្រធានាធិបតីនោះ៕

2222

1200

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print