ភ្នំពេញ ៖ ការព្យាបាលគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ដោយវិធីឆ្លុះ និងវះចោះក្នុងពេលតែមួយ!
Intraoperative ERCP for the management of cholecystocholedocholithiasis!
ទន្ទឹមនឹងការជឿនលឿននៃវេជ្ជសាស្រ្តសម័យទំនើបរបស់ពិភពលោក មន្ទីរពេទ្យកាល់ម៉ែតបានខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ សំភារៈ បូកផ្សំនឹងបច្ចេកទេសថ្មីៗ ជាមួយនឹងការសហការគ្នាបានយ៉ាងល្អរវាងក្រុមគ្រូពេទ្យវះកាត់ចោះ និងក្រុមគ្រូពេទ្យថតឆ្លុះ ដើម្បីអោយការព្យាបាលជំងឺគ្រួសក្នុងផ្លូវទឹកប្រម៉ាត់ មានប្រសិទ្ធិភាព និងផាសុកភាពខ្ពស់!
១- អ្វីទៅជាបច្ចេកទេស “ការព្យាបាលគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ដោយវិធីឆ្លុះ និងវះចោះក្នុងពេលតែមួយ” (Intraoperative ERCP)?
+ Intraoperative ERCP គឺជាបច្ចេកទេសនៃការវះចោះកាត់ថង់ទឹកប្រម៉ាត់ដែលមានគ្រួសចេញ ជាមួយនឹងការសុងឆ្លុះចូលក្នុងពោះវៀនតូច ឆ្លងចូលក្នុងផ្លូវទឹកប្រម៉ាត់ដើម្បីឆ្កឹះសំអាតគ្រួសដែលស្ទះ បានក្នុងពេលតែមួយ ។
២- អត្ថប្រយោជន៍នៃបច្ចេកទេស Intraoperative ERCP
– ជម្រើសក្នុងការព្យាបាលជំងឺ២ ក្នុងពេលតែមួយ ជាមួយនឹងការប្រើថ្នាំសណ្តំតែមួយដង ការស្នាក់នៅមន្ទីរពេទ្យតែមួយលើក ជាមួយរយៈពេលសំរាកពេទ្យខ្លី (24 -48h)
– កាត់បន្ថយភាពសុំាញុំ និងផលលំបាករបស់ជំងឺ
– កាត់បន្ថយការឈឺចាប់
– កាត់បន្ថយពេលវេលាសំរាកក្នុងការព្យាបាល
– មិនតំរូវអោយមានការវះបើកពោះធំ
៣- តើត្រូវធ្វើ Intraoperative ERCP នៅពេលណា (Indication)?
– ជំងឺគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ (Gallbladder and Bile duct stones)។
“ប្រសិនជាលោកអ្នក មានបំណងទទួលបានព័ត៌មានលំអិតបន្ថែម អំពីបច្ចេកទេសនេះ ក៏ដូចជាការព្យាបាលបញ្ហាគ្រួសក្នុងថង់ រឺក៏ផ្លូវទឹកប្រម៉ាត់ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យងកទេសនៃមន្ទីពេទ្យកាល់ម៉ែត” នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕