ក្លិបអ្នកកាសែតកម្ពុជា​ដឹកនាំស្ថាប័នសារព័ត៌មានចំនួន៣០អង្គភាពធ្វើដំណើរទៅកាន់ទីក្រុងបូកគោ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានដឹកនាំស្ថាប័នសារព័ត៌មានចំនួន30អង្គភាពធ្វើដំណើរទៅកាន់​រមណីយដ្ឋានទីក្រុងបូកគោលើទឹកដីនៃភូមិភាគនិរតីនៃប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។

សូមជម្រាបថា​ កន្លងមកអ្នកទេសចរទាំងក្នុងប្រទេសនិងអន្តរជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។

...

ក្លិបអ្នកកាសែតកម្ពុជាចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជាមានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុក្តៅដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់៖ ទីមួយភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរគីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបីទីក្រុងបូកគោដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព្ទ។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង៕​ ដោយ​៖​ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print