ភ្នំពេញ÷ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ២៩ខែឧសភាឆ្នាំ២០២៤នេះថា,ដេីម្បីកាត់មន្ថយអត្រាអ្នកជំងឺពីមន្ទីរពេទ្យរដ្ឋធំៗ និងដេីម្បីបង្ករលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ
បច្ចុប្បន្នមន្ទីរពេទ្យបង្អែកបាន នឹងកំពុងដេីរតួនាទីយ៉ាងសកម្មក្នុងការបំរេីសេវាសុខភាពជូនប្រជាពលរដ្ឋ ក្រៅពីពិនិត្យ និងព្យាបាលជំងឺទូទៅ-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា -វាស់ឈាមរហ័ស -ផ្នែកអេកូសាស្ត្រ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ -ផ្នែកវះកាត់តូច និងផ្នែកមន្ទីរពិសោធន៍ មានផ្តល់សេវាជូនប្រជាពលរដ្ឋ សូមបញ្ជាក់ថាមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ស្ថិតក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកប្រធានមន្ទីរពេទ្យបានអោយដឹងថា, បច្ចុប្បន្នមន្ទីរពេទ្យបង្អែកបាន នឹងកំពុងដេីរតួនាទីយ៉ាងសកម្មក្នុងការបំរេីសេវាសុខភាពជូនប្រជាពលរដ្ឋ ក្រៅពីពិនិត្យ និងព្យាបាលជំងឺទូទៅ-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា -វាស់ឈាមរហ័ស -ផ្នែកអេកូសាស្ត្រ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ -ផ្នែកវះកាត់តូច និងផ្នែកមន្ទីរពិសោធន៍ មានផ្តល់សេវាជូនប្រជាពលរដ្ឋ ទូទៅមានដូចជា៖
– មើលតេស្តឈាមទូទៅ គ្រប់ប្រភេទ
-តេស្តរកជំងឺរបេង( Gene Xpert )
– តេស្តស្វែងរកជំងឺទឹកនោមផ្អែម ។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានប័ណ្ណប្រើប្រាស់សម្រាប់សេវាថែទាំសុខភាពដោយឥតគិតថ្លៃមាន៖
១. ប័ណ្ណសមាជិក ប.ស.ស.
២. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល
៣. ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ)
៤. ប័ណ្ណអាទិភាព ទទួលសេវាសុខភាពសាធារណៈ៕ដោយ÷ចន្ទ លីហ្សា