បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកអ្នកថ្មើរជើងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត

បញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកយុវជនម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង១៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ តុលា អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ។ ចំណែកភាគីខាងរថយន្ត ម៉ាកតូយ៉ូតា កាមរីហើម ឆ្នាំ៩៣ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-8297 បើកបរដោយឈ្មោះ សឿន ពេជ្រ អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង មានទីលំនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើងលើផ្លូវបញ្ច្រាស មកបុកបណ្តាលឱ្យរងរបួសធ្ងន់ ។

...

ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ចឃាត់ធ្វើតេស្ត រកឃើញជាតិអាល់កុល០,៦៧ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ យករថយន្តនិងអ្នកបើកបរ ទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print