លោកស្រីប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ។

សម្តេចតេជោ ជាទីគោរព!​

តាងនាមព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ ដោយស្មោះជូនចំពោះ សម្តេច ក្នុងឱកាសដែល សម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនងជាមិត្តភាពរវាងប្រទេសយើងទាំងពីរ ឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក និងបានពូនជ្រុំដោយលទ្ធផលជាក់ស្តែង ដែលឆ្លើយតបទៅនឹងឆន្ទៈ និងផល ប្រយោជន៍ដ៏ពេញលេញនៃប្រជាជនយើង ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងអន្តរ- សភាទាំងពីរ។

ខ្ញុំជឿជាក់ថា ក្នុងអាណត្តិនៃភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ សម្តេច ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងសាធារណរដ្ឋអ៊ូសបេគីស្ថាន និងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពជូនពរ សម្តេច សូមមានអាយុយឺនយូរ សុខភាពល្អបរិបូណ៍ និងជោគជ័យដ៏ធំធេងក្នុងភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ សម្តេច និងសូមជូនពរឱ្យ ប្រជាជនកម្ពុជាទទួលបាននូវភាពរីកចម្រើនរុងរឿង និងវិបុលភាព។

...

សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print