កាលពីថ្ងៃទី 28 ខែឧសភា អុីស្រាអែលបានវាយប្រហារទីក្រុង Rafah ភាគខាងត្បូង Gaza Strip ជាមួយនឹងការវាយប្រហារតាមអាកាសនិងរថក្រោះ ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។
យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅរ៉ាហ្វា។
រថក្រោះអុីស្រាអែលដំណាលគ្នាបានរុលទៅតំបន់លំនៅឋាន។ ការវាយប្រហាររបស់អុីស្រាអែលលើជំរំជនភៀសខ្លួននៅ Rafah កាលពីថ្ងៃទី 26 ខែឧសភាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 45 នាក់និង 200 នាក់ផ្សេងទៀតរងរបួស។ នេះជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយរបស់កងទ័ពអុីស្រាអែលលើទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សាចាប់តាំងពីអុីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សានៅថ្ងៃទី ៧ ខែឧសភា។
ពលរដ្ឋនៅទីក្រុង រ៉ាហ្វា អស់ក្តីសង្ឃឹមដោយនាំគ្នារត់ចេញពីទីក្រុង ស្វែងរកកន្លែងសុវត្ថិភាព ក្រោយពេលរថក្រោះ រថពាសដែករបស់អុីស្រាអែលបានវាយលុកទ្រង់ទ្រាយធំចូលទៅកាន់ទីក្រុងនេះ។
រូបថត: baomoi.vn