សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់​នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva​ យ៉ាងដូច្នេះ​ថា៖​ លោកជំទាវជាទីរាប់អាន!

ខ្ញុំសូមថ្លែងអំណរគុណ លោកជំទាវ ដោយស្មោះ ចំពោះលិខិតអបអរសាទរ និងសព្វ សាធុការពររបស់ លោកជំទាវ ជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥។

កម្ពុជា និងអ៊ូសបេគីស្ថាន មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ដោយផ្អែកលើការ គោរព និងការយោគយល់គ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរ ក្នុងឆ្នាំ១៩៩៥។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោក ជំទាវ និងព្រឹទ្ធសភា នៃសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរសភារបស់យើង ដើម្បីជាប្រយោជន៍ ទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ។

សូម លោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print