ដ្រូនអាមេរិក MQ-9 ត្រូវក្រុមហ៊ូទីនៅយេម៉ែន បាញ់ទម្លាក់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន MQ-9 មួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅក្នុងខេត្ត Maareb ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសយេម៉ែន។

អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Sarea បានធ្វើការបញ្ជាក់ពីការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកខាងលើនៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធទី២៩ ខែឧសភា។ តាមអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមហ៊ូទីបានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិកបាន៦គ្រឿងហើយ រាប់ទាំងដ្រូនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធ។
កាលពីថ្ងៃទី២១ ខែឧសភា ក្រុមហ៊ូទី ក៏បានអះអាងផងដែរពីការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក MQ-9 នៅក្នុងខេត្ត al-Bayda នៃភាគខាងត្បូងប្រទេសយេម៉ែន។ ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងដែលកំពុងគ្រប់គ្រងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន បាន និងកំពុងដឹកនាំការវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print