ក្រុងបូកគោ៖ ដំណើរទស្សនៈកិច្ចរបស់ ប្រតិភូ អ្នក សារព័ត៌មានចំនួន៣០ ស្ថាប័ន ដែលចុះបំពេញបេសកកម្ម នៅទីក្រុងបូកគោ ដើម្បីផ្សព្វផ្សាយ ទ្រង់ទ្រាយធំ នូវសក្ដានុពលនៃការអភិវឌ្ឍន៍ ទីក្រុងបូកគោ បានបន្តចុះមកពិនិត្យ សមិទ្ធផលថ្មីៗ ដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅលើកំពូលភ្នំបូកគោ រួមមានរោងចក្រផលិតទឹកសុទ្ធដែលចម្រាញ់ចេញពីទឹកធម្មជាតិមានប្រភពនៅលើកំពូលភ្នំបូកគោ , កសិដ្ឋានដាំបន្លែធម្មជាតិនិងចម្ការស្ត្រូប៊ើរី ដែលកំពុងតែទទួលបានផលជាបណ្តើរៗ ហើយ ដាំជាលក្ខណៈធម្មជាតិទាំងអស់ដោយ មិនប្រើប្រាស់ជីគីមីប៉ះពាល់ដល់សុខភាព អ្នកបរិភោគនោះឡើយ ។
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ បានទស្សនៈកិច្ចរោងចក្រផលិតទឹកសុទ្ធ ឋានសួគ៍ បូកគោ ដែលជាទឹកសុទ្ធចម្រាញ់ចេញពីទឹកធម្មជាតិមានប្រភពនៅលើភ្នំបូកគោ បន្ទាប់មកបានបន្តដំណើរចុះទស្សនៈកិច្ចកសិដ្ឋានដាំបន្លែធម្មជាតិមានចំនួន១២រោងធំៗ ដាំបន្លែ៣០ប្រភេទ ដាំតាមលក្ខណធម្មជាតិដោយមិនប្រើប្រាស់ជីគីមីឡើយ ។ ដំណើរទស្សនៈកិច្ចបានបន្តទៅកាន់ចម្ការស្ត្រូប៊ើរីដាំលើផ្ទៃដី១ហិកតា ដោយអ្នកបច្ចេកទេសមកពីកូរ៉េ តែជំហ៊ានដំបូងដាំសាកល្បងចំនួន៧រោង និងពង្រីងបន្ថែមទៀតនៅពេលខាងមុខ ។
ចប់ពីទស្សនៈកិច្ចតាមកសិដ្ឋាននិងចម្ការ ប្រតិភូពត៍មានបន្តដំណើរទៅកាន់កន្លែងទេសចរបែបធម្មជាតិ វាលស្រែ១០០ ។ ឈ្មោះវាលស្រែ១០០នេះមានតាំងពីយូយាណាស់មកហើយដោយសារនៅតំបន់នេះសម្បូរទៅដោយសត្វជាច្រើប្រភេទស្រែយំឡើងទ្រហឹងដូចនៅក្នុងស្រែ ទើបដូនតាដាក់អោយវាលស្រែ១០០ ។
ទស្សនៈកិច្ច៣ថ្ងៃនៃដំណើរបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ បានបញ្ចប់ទៅដោយស្នាមញញឹម និងមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពី បានឃើញពីការអភិវឌ្ឍន៍នៅលើ កំពូលភ្នំបូកគោ ក្រោម ការវិនិយោគរបស់ក្រុមហ៊ុន សូគីម៉ិចអ៊ិនវេសមេនគ្រុប ដែលមានអ្នកឧកញ៉ាសុខគង់ជាអគ្គនាយក បានខិតខំអភិវឌ្ឍន៍ក្រុងបូកគោអោយមានភាពរីកចម្រើន ។ ក្រោមការវិនិយោគដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ សមិទ្ធផលថ្មីៗបានកើតឡើងជាបន្តបន្ទាប់. រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធអគ្គិសនីខ្វាត់ខ្វែង បណ្តាញទឹកស្អាត. សំណង់បុរី ជាលក្ខណៈផ្ទះវីឡាទំនើប មានបីទីតាំង សំណង់ទំនប់ទប់ទឹកដើម្បីរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់នៅក្នុង ទីក្រុងបូកគោ មួយផ្នែកទៀត តំបន់ ទេសចរក៏មានច្រើនកន្លែងដែរ មានតំបន់ទេសចរជាលក្ខណៈវប្បធម៌ ជំនឿសាសនា លក្ខណៈបែបធម្មជាតិ សំណង់អគារបុរាណ ។ល។
នេះជាអភិវឌ្ឍន៍នៅទិសនិរតីនៃប្រទេសក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនអ្នកឧញ៉ាសុខ គង់ អគ្គនាយក ក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសម៉ិនគ្រូប ដើម្បីប្រែក្លាយតំបន់ភ្នំបូកគោដ៍មានសក្តានុពលអោយក្លាយទៅជា ទីក្រុងបូកគោ ៕ ដោយៈ សណ្តោស