ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកបាកាន រាយការណ៍ថា កម្មករ កម្មការិនីប្រមាណចំនួន០៥នាក់បានពុលចំណីអាហារ(ប្រហិត)ស្ថិតក្នុងការសង្រ្គោះនៅឡើយ ។
ប្រពភរាយការណ៍ឲ្យដឹងទៀតថា កម្មករ កម្មការិនីពុលប្រហិតខាងលើ នៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់យីហោ(លានហ្វេហេងយូ)ស្ថិតនៅភូមិ.ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ឲ្យដឹងបន្តទៀតថា កម្មករកម្មការិនីរោងចក្រពុលប្រហិតខាងលើ ទី-១ ឈ្មោះ មន សុខណេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី-២ ឈ្មោះ នឿន នីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី-៣ ឈ្មោះ ធន ចាន់ថាន ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី-៤ ឈ្មោះ វឿន សុធា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិដប់បាត សង្កាត់រលកស ក្រុង.ខេត្តពោធិ៍សាត់ និងទី-៥ ឈ្មោះ ផល ស្រីរ៉េត ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា ជាបឋម កម្មករកម្មការិនីទាំងចំនួន៥នាក់ បានហូបប្រហិតនៅមុខរោងចក្រនោះ ក្រោយមកមានអារៈបានវិលមុខក្អួនចង្អោ និងចុកពោះ ខណៈនោះអាជ្ញាធរបានជួយសម្រួល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ រហូតម៉ោង៦ និង៣៥នាទី ល្ងាចថ្ងៃដដែលនេះ លោក អភិបាលស្រុកបាកាន បានធូរស្រាល និងទៅផ្ទះអស់ហើយ ៕ ដោយៈ ប៉ឹម ពិន