អ្នកធ្វើដំណើរ និងប្រាក់ចំណូលក្នុងវិស័យអាកាសចរណ៍នឹងផ្ទុះឡើងខ្លាំងវិញ ក្នុងឆ្នាំ២០២៤

ចែករំលែក៖

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយកាលពីថ្ងៃចន្ទ (ទី 3 ខែមិថុនា) ថាក្រុមហ៊ុនអាកាសចរណ៍ នឹងមានអ្នកដំណើរដោយជិះយន្តហោះ ជិត 5 ពាន់លាននាក់នៅឆ្នាំ 2024 ហើយប្រាក់ចំណូលនឹងកើនឡើងជិត 1 ពាន់ពាន់លានដុល្លារអាមេរិក ដែលជាចំនួនកំណត់ត្រាខ្ពស់បំផុត។

IATAក៏បានបញ្ជាក់បន្ថែមផងដែរថា ខ្លួនរំពឹងថាក្រុមហ៊ុនអាកាសចរណ៍របស់ពិភពលោកនឹងប្រកាសប្រាក់ចំណូលសុទ្ធចំនួន 30 ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺកើនឡើងពីការប៉ាន់ប្រមាណពីមុនចំនួន 25.7 ពាន់លានដុល្លារ។

បើតាមការប្រកាសរបស់ IATA នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងឌូបៃ ការចំណាយសរុបក៏ត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយកើនឡើង 9.4 ភាគរយស្នើនឹងទឹកប្រាក់ 936 ពាន់លានដុល្លារអាមេរិក។ 

គួររំលឹកថាវិស័យអាកាសចរណ៍បានរងផលប៉ះពាល់ខ្លាំងបំផុតពីកូវីដ១៩ ដោយនាំឲបាត់បង់ការងាររាប់ពាន់កន្លែង ហើយខាតបង់ទឹកប្រាក់ជាង 183 ពាន់លានដុល្លារនៅចន្លោះឆ្នាំ 2020 និង 2022 ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print