រថយន្តក្រឡុកស៊ីម៉ងត៍បើកខុសផ្លូវក្រឡាប់ច្រើនត្រឡប់ស្លាប់តៃកុងយ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណាចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បើករថយន្តខុសផ្លូវរអិលធ្លាក់ពីលើភ្នំក្រឡាប់ច្រើនត្រឡប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្ដាលឱ្យមានមនុស្សស្លាប់ខាងលើ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស្រុកវាលវែង ដែលអ្នកសារព័ត៌មានយើងទទួលបាននាល្ងាចថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងរបាយការណ៍ដដែលនោះ តៃកុងរថយន្តរងគ្រោះត្រូវគេស្គាល់ឈ្មោះ លី លៀម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

របាយការណ៍បន្តទៀតថា មុនកើតហេតុគេឃើញតៃកុងបើករថយន្តក្រឡុកស៊ីម៉ងត៍ពណ៏ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3854 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរអិលធ្លាក់ពីលើភ្នំក្រឡាប់ច្រើនត្រឡប់បែបនេះតែម្ដង ។

...

របាយការណ៍បញ្ជាក់ថា មូលហេតុមកពីការបើកបរខ្វះការប្រុងប្រយ័ត្នផ្លូវកោងខ្លាំង។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print