រថយន្ដ​តូយ៉ូតា​ព្រូស​បោះ​ពួយ​បុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នឹង​ស្ត្រី២នាក់​បាន​បើករថយន្ត​តូយ៉ូតា​ព្រូស​ ក្នុង​ល្បឿន​លឿន​ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាលឱ្យរងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​ ។

ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ជិត​ភ្លើងស្តុប​ចំការមន​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​  ។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នឹង​ស្ត្រី២នាក់ទៀត បានបេីក​រថយន្ត​ម៉ាក​តូយូ៉តា​ព្រូស​ ពណ៌​ទុយយោទឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BH-1804 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ ជើង​ទៅ​ត្បូង​ដោយល្បឿ​នលឿន ។ លុះ​បើកមកដល់​ចំណុច​កេីតហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ងងុយ​ដេក​ងោក​មួយ​ភាំង​ទេីប​ធ្វើ​អោយ​រថយន្ត​រេចង្កូត​ទៅ​បុក​នឹង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរថយន្ត​ខូចខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​រងការខូចខាត​យ៉ាង​ដំណំ​ ចំណែក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​វិញ​រងការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​  ។
​ក្នុងហេតុ​ការណ៍​នេះ​ដែរ​ អ្នក​បេីក​បរ​រថយន្ត​និង​អ្នក​រួម​ដំណើរ​រងរបួស​តិចតួច​ បានគេច​ខ្លួនចេញ​ទៅ​បាត់​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កេីតហេតុ​  ។
​ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print