​រថយន្ត​ឡិចស៊ីស​RX330 បេីក​បត់​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​

ចែករំលែក៖

​ ភ្នំពេញ៖ ​រថយន្ត​ឡិចស៊ីស​RX​330 បេីក​បត់​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ហុងដា​ឌ្រីម​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ ។
​ ហេតុការណ៍​នេះ​ដែរ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៩និ២០នាទី​យប់​ ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ចំនុច​ស្តុប​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​ម៉ៅសេងទុង​កែង​ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេរី​ឆ្នាំ​២០២០​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​1AI 3556 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង​ ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ហើយ​មាន​ភ្លេីង​ស្តុប​អទិភាព​ម៉ូតូ​ក៍បន្ត​ដំណើរ​ជិះ​ទៅ​មុខ​ ហេីយ​គាប់​ជួន​ពេល​នោះ​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បានបេីក​រថយន្ត​ម៉ាក​ឡិចស៊ីស​RX​330 ពណ៌ទឹក​មាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AB 2148 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ បញ្ច្រាស​ទិស​គ្នា​ ហើយ​បួង​ចង្កូត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​១៩៩​ ក៍ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​ចំពាក់​កណ្ដាល​បណ្តាល​ឲ្យ​ដួល​រងការ​ខូចខាត​ម៉ូតូ​ និង​ធ្វើឲ្យ​មនុស្ស​របួស​ ជើង​ខាង​ឆ្វេង​ដេក​ដួល​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ផងដែរ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូចខាត​ផែ្នក​ខាង​មុខ​តិចតួច តែ​ភ្លាមៗ​រថយន្ត​មិន​បានឈប់​​នោះ​ទេ​ គឺ​អ្នក​បេីក​បរ​បាន​រថយន្ត​យក​ទៅ​ទុក​នៅ​ផ្ទះ​របស់​ខ្លួន​ ដោយ​បន្សល់​ទុក​ស្លាក​លេខ​រថយន្ដ​នៅ​កន្លែង​កេីតហេតុ​ ។

​ ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​មិន​ដោះស្រាយ​គ្នា​បាន​ភ្លាម​ៗ​ មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print