រដ្ឋបាលស្រុកជើងព្រៃ បំភ្លឺថា ក្នុងស្រុកជើងព្រៃ មិនមានកម្លាំងគយចុះចាប់តាមហាងទូរស័ព្ទឬហាងទំនិញផ្សេងៗនោះទេ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលស្រុកជើងព្រៃ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ បានចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះព្វផ្សាយនៅក្នុងបណ្ដាណសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Kong Sorya ដែលបានចុះផ្សាយថា «នៅខាងខ្ញុំបិទអស់ហើយកុំថាឡើយអ្នកលក់ទូរស័ព្ទ សូម្បីតែភេសជ្ជៈក៏បិទដែរនៅតែធនាគារទេមិនទាន់បិទ» ថា ការផ្សាយនោះគឺជាព័ត៌មានមិនពិតនោះទេ។

រដ្ឋបាលស្រុកជើងព្រៃ បានបំភ្លឺថា ក្នុងស្រុកជើងព្រៃ មិនមានកម្លាំងគយចុះចាប់តាមហាងទូរស័ព្ទឬហាងទំនិញផ្សឹងៗនោះទេ ហើយការចុះផ្សាយខាងលើនេះ ម្ចាស់គណនីខាងលើបានចេញមកធ្វើការបកស្រាយថា ខ្លួនបានយករូបភាពពីក្នុងហ្វេសប៊ុក និងឃើញហាងទូរស័ព្ទខ្លះបិទទ្វារទៅដើរលេង ក៏ខ្លួនបានថតនឹងភ្ជាប់រូបទាំងនេះបង្ហោះលេងទៅ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងសូមឈប់បន្តការចែកចាយករណីខាងលើនេះទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print