សាលាស្រុកស្រែអំបិល រៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យា

ចែករំលែក៖

ខេត្តកោះកុង ៖ អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត សាលាស្រុកស្រែអំបិល រៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យា ។

សូមបញ្ជាក់ថា ៖ សាលាស្រុកស្រែអំបិល ខេត្តកោះកុង បានរៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្រ្ដីកិច្ចសន្យា នៃរដ្ឋបាលស្រុកស្រែអំបិល ស្មៀនឃុំ និងជំនួយការឃុំទាំង០៦។ នេះយោងតាមការឱ្យដឹងពីគេហទំព័រផ្លូវការរបស់ រដ្ឋបាលខេត្ដកោះកុង បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋបាលខេត្ដកោះកុង បានឱ្យដឹងថា ៖ ការរៀបចំធ្វើតេស្ដរបស់សារធាតុញៀនទៅលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្រ្ដីកិច្ចសន្យា នៃរដ្ឋបាលស្រុកស្រែអំបិល ស្មៀនឃុំ និងជំនួយការឃុំទាំង០៦ នេះ គឺធ្វើឡើងក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង។

ក្រោយពិនិត្យធ្វើតេស្ដរហ័សរួចរាល់ រដ្ឋបាលខេត្ដកោះកុង បានឱ្យដឹងថា ជាលទ្ធផល គឺពុំរកឃើញមានសារធាតុញៀននោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print