ភ្នំពេញ៖ ចោរចូលផ្ទះលួចយកខោអាវទាំងព្រឹក នៅសង្កាត់បឹងកេងកង១ បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះលក់ហាងខោអាវតាជុលេខ១ ស្ថិតនៅបណ្តោយផ្លូវលេខ៣៨០ផ្ទះលេខ៤៣B សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ អួង វណ្ណណូ អាយុ៣៤ឆ្នាំ ស្នាក់នៅម្ដុំវត្តនាគវន្ត័ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះ ណុប វ៉ាមី ភេទប្រុស អាយុ២៥ ស្នាក់នៅផ្ទះលក់ហាងខោអាវតាជុលេខ១ ស្ថិតនៅបណ្តោយផ្លូវលេខ៣៨០ ផ្ទះលេខ៤៣B សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុគេបានឃើញជនសង្ស័យខាងលើបានដើរចូលមកហាងខាងលើមួយស្ទុះក្រោយមកជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកខោអាវមួយកំភ្លីក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ក៏បានស្រែកថាចោរៗហើយត្រូវម្ចាស់ផ្ទះចាប់បានភ្លាមៗតែម្តង ហើយម្ចាស់ផ្ទះក៏បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍បឹងកេងកង១បញ្ចូនទៅអធិការខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី