កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១១នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៦ លោក ឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រតិ្តបត្តិការណ៍បង្ក្រាបទីតាំងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួននូវជនជាតិវៀតណាមប្រុសស្រី៥៧នាក់ដោយ១១ នាក់ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះមានស្រីម្នាក់ និង១០នាក់ ចំណែក៤៦នាក់ទៀតមានលិខិតឆ្លងដែនត្រូវយកលិខិតឆ្លងដែនទៅត្រួតពិនិត្យសិន ដើម្បីឲ្យជាក់ច្បាស់ថាតើលិខិតឆ្លងដែននោះត្រឹមត្រូវ ឬផុតកំណត់ហើយឬនៅ ក្នុងទីតាំងបង្ក្រាបនោះបានធ្វើឡើងនៅក្នុងបុរីចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

លោកឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាន៍ថា ចំពោះមនុស្សប្រុសស្រី១១នាក់ដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវនោះត្រូវបានកម្លាំងសមត្ថកិច្ចអន្ដោប្រវេសន៍នាំខ្លួនយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបញ្ជូនខ្លួនទៅកាន់ប្រទេសវៀតណាមវិញ ។

លោកឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយដ្ឋានអន្តោប្រវេសន៍បានមានប្រសាន៍បន្ថែមទៀតថា លោកនឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការស្វែងរកនូវជនបរទេសដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវដើម្បីចាប់បញ្ជូនទៅកាន់ប្រទេសរបស់គេវិញ។ ហើយលោកបានសូមអំពាវនាវឲ្យតាមបណ្តាច្រកព្រំដែននានាមេត្តាជួយពង្រឹងដើម្បីកុំឲ្យមាន ការហូរចូលនូវជនបរទេសដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវមកកាន់ប្រទេសរបស់យើងបន្តទៀត៕

IMG_5586

IMG_5587

IMG_5588

IMG_5592

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print