បើករថយន្តដល់ផ្លូវបំបែកមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូបុកស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តដឹកដី ប្រភេទ៥តោន ១គ្រឿង បើកចេញពីផ្លូវលំ មកដល់ផ្លូវបំបែក១២១០ ដោយមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូ១គ្រឿង បើកក្នុងស្ថានភាពល្បឿនលឿន បុកពេញមួយទំហឹង ធ្វើឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងរន្ធត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង០៥នាទី នៅលើផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាង ជនរងគ្រោះឈ្មោះ ធឿន ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌូក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-7666 ។ ចំណែកភាគីខាងរថយន្តម៉ាកនីសាន់ពណ៍ខៀវ ពាក់ស្លាកលេខចង្កូតស្ដាំPP 6787 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ​ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៍ខៀវ ពាក់ស្លាកលេខចង្កូតស្ដាំPP 6787 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុសបើកបរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវលំហើយក៏បានបើកឡើងលើផ្លូវ១២១០ពេលនោះក៏បានបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌូកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB 7666 បើកបរដោយឈ្មោះ ធឿន ប្រុស ភេទប្រុស អាយុ ២៨ឆ្នាំ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿនលឿន ។ករណីខាងលើនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។អ្នកបើកបររថយន្តនិងរថយន្តបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង និងកំពុងធ្វើការស្រាវជ្រាវរករថយន្តខាងលើយកមកឱ្យទទួលខុសត្រូវតាមនីតិវិធីច្បាប់។
ចំណែកសាកសពបានធ្វើការត្រួតពិនិត្យនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​អ្នកបើកបររថយន្តបើកបរចេញពីផ្លូវលំមានការធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ននិងរត់គេចចេញពីកន្លែងកើតហេតុ។
ចំណែកអ្នកបើកបរម៉ូតូ Hondaឌូក បើកបរក្នុងល្បឿងលឿន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print