អនុប្រធានរដ្ឋចិន លោក HanZheng ជួបសន្ទនាជាមួយលោក Fidanរដ្ឋមន្ត្រីក្រសួងការបរទេសតួកគី

ចែករំលែក៖

អន្តរជាតិ ៖ បើយោងតាមគេហទំព័រ «CCFR China state-controlled media » បានផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះបញ្ជាក់ឱ្យដឹងថា ៖ លោកHanZheng អនុប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកFidanរដ្ឋមន្ត្រីក្រសួងការបរទេសតួកគីនៅក្រុងប៉េកាំង។

លោកHanZhengបានលើកឡើងថា ប្រទេសចិននិងតួកគីសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍និងជាប្រទេសដែលមានទីផ្សារងើបឡើងថ្មីដ៏សំខាន់ ហើយមានផលប្រយោជន៍ដូចគ្នាយ៉ាងទូលំទូលាយនិងសក្តានុពលសហប្រតិបត្តិការយ៉ាងធំធេង។ភាគីចិនរីករាយរួមជាមួយភាគីតួកគី អនុវត្តគំនិតឯកភាពសំខាន់ៗរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ បង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍ស្នូលរៀងៗខ្លួន ដើម្បីជំរុញឱ្យទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងតួកគីឱ្យដល់ឡើងកម្រិងថ្មី។ទន្ទឹមនឹងនេះ ស្វាគមន៍តួកគីគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើមសកលធំទាំង៣ដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិន ចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
ជាការឆ្លើយតប លោកFidanបានលើកឡើងថា តួកគីគោរពនិងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ មិនអនុញ្ញាតឱ្យមានសកម្មភាពបំផ្លាញបូរណភាពទឹកដីរបស់ប្រទេសចិនកើតឡើងនៅតួកគីនោះទេ។តួកគីនិងប្រទេសចិនមានសក្តានុពលសហប្រតិបត្តិការដ៏ធំធេង ភាគីតួកគីរីករាយធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដើម្បីរួមគ្នាជំរុញសន្តិភាពនិងស្ថិរភាពលើពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print