អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ មុខតំណែងថ្មីរបស់លោក Wang ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិននៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយប្រធានទីភ្នាក់ងារលោក Luo Zhaohui កាលពីថ្ងៃអង្គារម្សិលមុិញ ។

សូមជម្រាបថា ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយភាពជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ជូននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញអំពីការទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយបានសន្យាថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print