តំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវចោទ៦នាក់ជាផ្លូវការ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពាក់ព័ន្ធករណីជនសង្ស័យ៦ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនតំណាងអយ្យការ ត្រូវបានចោទប្រកាន់ ជាផ្លូវការពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌ និង ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចទីតាំងទី១ លើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីតាំងទី២ នៅចំណុចបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីតាំងទី៣ នៅចំណុចបន្ទប់ជួលលេខ ០៥B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងទី៤ នៅចំណុចមុខបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទីតាំងទី៥ នៅចំណុចផ្ទះជួលលេខ៣៦C ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ ក្នុងនោះជនសង្ស័យ ១.ឈ្មោះ ម៉ង់ រិទ្ធី ហៅ ធី ភេទប្រុស អាយុ៣១ឆ្នាំ ២.ឈ្មោះ ហម ចាន់លាភ ហៅ យ៉ា ភេទស្រី អាយុ៣២ឆ្នាំ ៣.ឈ្មោះ សុខ រដ្ឋា ហៅណូ ភេទប្រុស អាយុ៣២ឆ្នាំ ៤.ឈ្មោះ សយ សោភ័ណ្ឌ ហៅ ប៊ី ភេទប្រុស អាយុ ៤៤ឆ្នាំ ៥.ឈ្មោះ គាត សុផាត ហៅថាច់ ភេទប្រុស អាយុ១៨ឆ្នាំ និង៦.ឈ្មោះ លឹម កុយ ហៅ មាន់ ភេទប្រុស អាយុ២៦ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា វត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀនជា ក្រាមពណ៌សថ្លា ចំនួន ២០ កញ្ចប់ ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៨៧.៤៤ ក្រាម ម្សៅកញ្ចប់ Grape Fruit Tea ចំនួន ៣៧ កញ្ចប់ ទម្ងន់ ៣៣៧.៤១ ក្រាម ម្សៅពណ៌ស ចំនួន ០៨ កញ្ចប់ ទម្ងន់ ១៥៤.២៩ ក្រាម ជាប្រភេទ កេតាមីន ម្សៅកញ្ចប់រូបផ្លែ ត្របែក ចំនួន ២៣ កញ្ចប់ ទម្ងន់១៩៩.៩៩ ក្រាម និងម្សៅកញ្ចប់ពណ៌ខ្មៅ ចំនួន ១៨ កញ្ចប់ ទម្ងន់ ២៧៣.២៩ ក្រាម ជាប្រភេទ កេតាមីន និងប្រភេទ ហេរ៉ូអ៊ុន ។

...

បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី អាចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងានថ្ងៃដដែល៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print