លោកពូទីនបានគំរាមផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសផ្សេងទៀតដើម្បីវាយប្រហារលោកខាងលិច

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៥ ខែមិថុនា ថាបានគម្រាមឆ្លើយតបទៅនឹងប្រទេសលោកខាងលិច ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ជំនួយអាវុធដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

យោងតាមលោក ពូទីន៖ «សកម្មភាពនាពេលថ្មីៗនេះរបស់បស្ចិមប្រទេសបានធ្វើឱ្យស្ថានភាពសន្តិសុខអន្តរជាតិចុះខ្សោយបន្ថែមទៀត ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើន។ ទង្វើនេះបង្ហាញពីការចូលរួមផ្ទាល់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដូច្នេះយើងមានសិទ្ធិចាត់វិធានការស្រដៀងគ្នានេះ»។
លោកពូទីនបានប្រាប់សារព័ត៌មានអន្តរជាតិនៅ St. Petersburg ថា“ប្រសិនបើពួកគេគិតថា ពួកគេអាចបញ្ជូនអាវុធបែបនេះទៅកាន់តំបន់ប្រយុទ្ធ ដើម្បីវាយប្រហារលើទឹកដីរបស់យើង ហេតុអ្វីបានជាយើងមិនផ្គត់ផ្គង់អាវុធប្រភេទដូចគ្នាទៅកាន់តំបន់មួយចំនួននៃពិភពលោក ដែលពួកគេអាចប្រើដើម្បីវាយប្រហារទីតាំងរសើបរបស់ប្រទេសនោះ។
កាលពីចុងខែមុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលពួកគេបានផ្តល់ឱ្យដើម្បីវាយប្រហារលើគោលដៅនានានៅលើទឹកដីរុស្ស៊ី ដែលកំណត់ត្រឹមតំបន់ព្រំដែនក្បែរទីក្រុងខាគីវ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងបរិបទនៃការរីកចម្រើនយ៉ាងខ្លាំងរបស់រុស្ស៊ី ដែលបង្ខំឲ្យកងទ័ពអ៊ុយក្រែនតស៊ូដើម្បីរក្សាខ្សែបន្ទាត់។
លោក ពូទីន ក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនយល់ថាអធិបតេយ្យភាពរបស់ខ្លួននឹងត្រូវគំរាមកំហែង។ មេដឹកនាំរូបនេះបានព្រមានថា៖ «សម្រាប់ហេតុផលមួយចំនួន លោកខាងលិចជឿជាក់ថារុស្ស៊ីនឹងមិនប្រើអាវុធនុយក្លេអ៊ែរឡើយ៕

...

រូប​ថត​: 1thegioi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print