តាមការស្ទង់មតិរបស់ណ្តាញព័ត៌មាន CNN/OR បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ៦៨ភាគរយមិនទុកចិត្តលោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ។
អ្នកដែលចូលរួមស្ទង់មតិដោយឆ្លើយនៅសំនួរសួថា លោកស្រីហ៊ីលឡារី គ្លីនតុន មានភាពស្មោះត្រង់ និងគួរឲ្យទុកចិត្តដែរ ឬទេ? អ្នកដែលចូលរួមឆ្លើយនៅសំណួររហូតដល់ទៅ ៦៨ភាគរយបង្ហាញថា លោកស្រីគ្លីនតុន ខ្វះភាពស្មោះត្រង់។
តាមការស្រាវជ្រាវមួយទៀតបានឲ្យដឹងថា ពលរដ្ឋ៦៤ភាគរយ បង្ហាញការគាំទ្របេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ និង៤១ភាគរយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន។
នៅពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានថា បេក្ខភាពណាមួយអាចយកឈ្នះក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនោះឡើយ ដោយសារតែបេក្ខភាពទាំងពីរូបមានចំណុចខ្យោយរៀងៗខ្លួន ។
ចំណែកលោកស្រីហ៊ីឡារី គ្លីនតុន វិញមានចំណុចខ្យោយនោះគឺ ខ្វះភាពស្មោះត្រង់ ដោយសារតែរឿងអាស្រូវអីម៉ែល។
បើទោះបីបែបណាក្តី ពលរដ្ឋអាមេរិកមួយចំនួនធំ បង្ហាញការគាំទ្រទៅលើបុគ្គលដែលមានបទពិសោធន៍ក្នុងការដឹកនាំអាមេរិក និងពិភពលោកទាំងមូល ។ មួយវិញទៀត ពលរដ្ឋអាមេរិកចង់មើលឃើញមេដឹកនាំដែលជាស្ត្រីវិញម្តង ៕
ប្រែសម្រួល៖ ម៉ែវ សាធី