រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង បានឯកភាពគ្នាបង្កើតមូលនិធិជួយដោះស្រាយស្ត្រីដែលរងការបង្ខំឲ្យបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលជាវិវាទរបស់ប្រទេសទាំងពីរជាច្រើនឆ្នាំកន្លងមក។
សារព័ត៌មាន Japan Times បានផ្សាយថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida និងសមភាគីកូរ៉េខាងត្បូងលោក Yun Byungse កាលពីថ្ងៃទី២៥ ខែកក្កដា បានឯកភាពគ្នាបង្កើតមូលនិធីជួយដល់ស្ត្រីកូរ៉េខាងត្បូង ដែលបង្ខំឲ្យបម្រើផ្លូវភេទសម្រាប់ទាហ៊ានជប៉ុនកាលពីសម័យសង្គ្រាមលោកលើកទីពីរ។
រដ្ឋាភិបាលទីក្រុងតូក្យូ បានសន្យាថា និងចំណាយប្រាក់ ៩,៥លានដុល្លារសម្រាប់មូលនិធិដែលបង្កើតឡើងដោយទីក្រុងសេអូលសម្រាប់ជួយដល់ស្ត្រីបម្រើផ្លូវភេទកាលសម័យសង្គ្រាមដែលនៅរស់។ ប៉ុន្តែជប៉ុនបានស្នើរឲ្យកូរ៉េខាងត្បូងដកហូតរូបចម្លាក់ស្ត្រីម្រើផ្លូវភេទកាលពីសម័យសង្គ្រាមចេញពីមុខស្ថានទូតប្រចាំនៅទីក្រុងស៊េអូល។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានប្រកាសថា ការបង្ខំគឺជាការពិតប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ហើយពលរដ្ឋជប៉ុនមិនត្រូវវិភាគអ្វីឲ្យប្រាកចាកនោះឡើយអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលទីក្រុងតូក្យូ និងស៊េអូល បានឯកភាពគ្នា ស្តីពីការផ្តល់សំណងដល់ស្ត្រីកូរ៉េខាងត្បូងប្រមាណ ៨,៣លានដុល្លារ ។ ប្រាក់ទាំងនោះអមទៅដោយការសុំទោសពីសំណាក់រដ្ឋាភិបាលជប៉ុនផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី